បរទេស៖ នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយ របាយការណ៍ថ្មីមួយពីសារព័ត៌មាន Footmercato បានអះអាងថាកីឡាករ Kylian Mbappe បានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ហើយនឹងចូលរួមជាមួយពួកគេនៅរដូវក្តៅក្រោយ។

ដែលនៅមុននេះ ខាងកាសែត The Times បានចេញផ្សាយថាកីលាករ Mbappe មិនសប្បាយចិត្តជាមួយនឹងក្លឹបអធិរាជស Real Madrid ទៅលើរឿងកំណត់ពេលវេលាសម្រាប់កីឡាករធ្វើការសម្រេចចិត្ត ហើយគ្រោងនឹងធ្វើដំណើរទៅកាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Liverpool ដែលជាអ្នកពេញចិត្តក្នុងការនាំយកគាត់៕