បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានដាក់បញ្ចូលកីឡាករ Nordi Mukiele ជាជម្រើសខ្សែការពារថ្មីម្នាក់ទៀត ហើយបានចាប់ផ្តើមពិភាក្សាហើយ។

ការចរចាជាមួយក្លឹប PSG កំពុងធ្វើបន្តទៅលើការខ្ចីជើងកីឡាករ ជាមួយនឹងជម្រើសទិញផ្តាច់ក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ។ កីឡាករ Dier និង Mukiele មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយ Bayern ហើយ Tuchel ចង់បានកីឡាករថ្មីក្នុងពេលឆាប់ៗនេះ អ្វីៗអាស្រ័យលើក្លឹប៕
