បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Dorival Júnior បានចុះកុងត្រាជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលថ្មី ហើយកិច្ចព្រមព្រៀងបានបញ្ចប់។

អ្នកចាត់ការរបស់ក្លឹប Sao Paulo ម្នាក់នេះនឹងចាកចេញពីក្លឹប ហើយចុះហត្ថលេខាលើកុងត្រាជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីជំនួសកន្លែងរបស់ Díniz ខណៈដែលលោក Carlo Ancelotti នឹងមិនចូលរួម៕