ក្លឹបយក្សនៅអេស្ប៉ាញចេញមកប្រជែងយកយុវជន Estevao Willian

0

បរទេស៖ ក្លឹប Barcelona បានធ្វើការសម្រេចចិត្តចូលរួមប្រជែងក្នុងការចុះហត្ថលេខាយកយុវជនឆ្នើមសញ្ជាតិប្រេស៊ីល គឺកីឡាករ Estevao Willian ដែលមានរហ័សនាមថា “Messinho” ហើយកីឡាកររូបនេះមានការចង់បានយ៉ាងខ្លាំងពីក្លឹបយក្សនៅ Premier League។

Estevão Messinho, Palmeiras 2023

Estevao ដែលជាអ្នកគាំទ្រដ៏ធំរបស់ក្លឹបយក្ស Barcelonaអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានសារភាពកាលពីដើមរដូវកាលនេះថាការចូលរួមជាមួយ Barca គឺជាក្តីសុបិន្តរបស់គាត់។ ជាសំណាងល្អសម្រាប់គាត់ ខាងក្លឹប Barcelona មានឆន្ទៈក្នុងការប្រយុទ្ធយ៉ាងខ្លាំងដើម្បីចុះហត្ថលេខាលើគាត់ ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីក្លឹបផ្សេង និងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបក៏ដោយ។ យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barca នឹងដាក់សំណើរផ្ទេរ Estevao ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនជាពួកគេមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលត្រូវបង្ខំអោយពេកផ្អាកសកម្មភាពផ្សេងៗ៕