បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Manchester Untied ពិចារណាក្នុងការដាក់សំណើរប្តូរកីឡាករ Aaron Wan-Bissaka ជាមួយនឹងខ្សែប្រយុទ្ធ Michael Olise របស់ក្លឹប Crystal Palace នៅទីផ្សារដោះដូររដូវក្តៅ។

ក្លឹបបិសាចក្រហមបានប្រើប្រាស់នៅជម្រើសពន្យាកុងត្រា ១ឆ្នាំទៀតសម្រាប់ខ្សែការពារស្តាំ ដែលអាចរក្សាគាត់នៅ Old Trafford ដល់ឆ្នាំ២០២៥។ នេះមានន័យថាខ្សែការពាររូបនេះមិនអាច ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះទេ ខណៈពេលដែលក្លឹបមានផែនការយកគាត់ទៅប្តូរនឹងកីឡាករ Olise៕
