បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាលោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal ប្រហែលជាមិនយកខ្សែការពារ Kieran Tierney ដែលកំពុងលេងខ្ចីជើងនៅក្លឹប Real Sociedad មកវិញនោះទេ។

ខ្សែការពាររូបនេះបានទៅចូលរួមជាមួយក្លឹបនៅអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅ ហើយគាត់បាន assist ម្តង សម្រាប់ការបង្ហាញខ្លួន ១២ដង។ ខណៈពេលដែលក្លឹបកាំភ្លើងធំចង់បានខ្សែការពារឆ្វេងនាខែមករានេះ លោក Mikel Arteta មិនមានផែនការនាំយកកីឡាកររូបនេះត្រលប់មកវិញនោះទេ៕