Liverpool ចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្លឹប Leeds

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Anfield Watch បានអោយដឹងថាក្លឹប Liverpool បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Crysencio Summerville របស់ក្លឹប Leeds United នៅរដូវក្តៅ។

Crysencio Summerville

ក្រៅពីក្លឹបហង្សក្រហម ក៏មាន Newcastle និង Aston Villa ដែលចង់បានខ្សែប្រយុទ្ធស្លាបរូបនេះដូចគ្នា។ មុននេះគាត់ក៏មានលក្ខខណ្ឌទិញយកវិញក្នុងតម្លៃ ២០.៥លានផោនផងដែរ ប៉ុន្តែបានផុតកំណត់ហើយ៕