បរទេស៖ អ្នកចាត់ការក្លឹប Barcelona លោក Xavi ចង់បានអោយកីឡាករ Sergi Roberto បន្តស្នាក់នៅជាមួយក្លឹបលើសពីរដូវក្តៅឆ្នាំ២០២៤ គឺនៅពេលដែលកុងត្រារបស់គាត់ផុត។
.png?auto=webp&format=pjpg&width=3840&quality=60)
Xavi បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ “ខ្ញុំចង់អោយ Sergi បន្តស្នាក់នៅ និងចុះកុងត្រាថ្មី។ ខ្ញុំបានប្រាប់ទៅកាន់ក្លឹបហើយអំពីគំនិតរបស់ខ្ញុំចំពោះ Sergi។ គាត់ដឹងថាអ្វីជាក្លឹប Barca….. អ្វីដែលគាត់តំណាងអោយ។ គាត់ជាកីឡាករដែលរងការរិះគន់ខ្លាំង ប៉ុន្តែគាត់តែងតែផ្តល់ឱ្យអស់ពីសមត្ថភាព”៕