Man Utd សម្លឹងឃើញខ្សែការពារវ័យក្មេងម្នាក់

0

បរទេស៖​ ក្លឹប Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Scalvini ដែលជាគោលដៅរបស់ក្លឹប​Juventus និង Milan។ នេះបើយោងតាមការចេញផ្សាយរបស់ Metro បានអោយដឹងថាក្លឹប Atalanta បានបញ្ជាក់នៅតម្លៃសម្រាប់ខ្សែការពាររូបនេះ ដោយទាមទារទឹកប្រាក់ប្រមាណ ៦០លានអឺរ៉ូសម្រាប់ការផ្ទេរមួយនេះ។

Giorgio-Scalvini

បន្ទាប់ពីមានបញ្ហានៅតំបន់ការពារកណ្តាលនៅពេលចាប់ផ្តើមរដូវកាល បានធ្វើអោយក្លឹប United មានជម្រើសតិចតួចនៅតំបន់ការពារ។ កីឡាករ Lisandro Martinez មិនទាន់អាចមកជួយក្លឹបបាន ខណៈ Varane ត្រូវស្ថិតនៅខាងក្រៅក្រុម ធ្វើអោយខាងក្លឹបបង្ខំចិត្តដាក់ Jonny Evans ទៅក្នុងជម្រើសដំបូង។

Raphael-Varane

កីឡាករ Varane ត្រូវបានចាប់ទុកជាជម្រើសបម្រុងនៅក្លឹបបិសាចក្រហម ប៉ុន្តែកុងត្រារបស់គាត់ជាមួយក្លឹបនឹងផុតនៅរដូវក្តៅនេះ។ ជាមួយនឹងសំនួរទាក់ទងនឹងតំបន់ការពារកណ្តាលសម្រាប់ក្លឹបនាពេលអនាគត អ្នកចាត់ការក្លឹប​ Man Utd បានធ្វើការបញ្ជាក់ថា៖ “ពួកយើងបានធ្វើការពិភាក្សាជាមួយនឹងកីឡាករ Varane និង Anthony Martial ហើយពួកយើងក៏បានប្រើប្រាស់នៅជម្រើសពន្យាលកុងត្រាមួយឆ្នាំទៀតសម្រាប់កីឡាករ Lindelof, Hannibal និង Wan-Bissaka”។

GIORGIO SCALVINI ITALY

ខ្សែការពារវ័យក្មេងរូបនេះបាន ក្លាយជាផ្នែកមួយរបស់ក្លឹប Atalanta សម្រាប់រដូវកាលនេះ ប៉ុន្តែអាចនឹងត្រូវផ្ទេរប្រសិនជាទទួលបានសំណើរធំមួយ៕