បរទេស៖ ក្លឹប Barcelona នឹងពិចារណាក្នុងការស្តាប់នៅសំណើរផ្ទេរសម្រាប់កីឡាករ Raphinha ដែលមានទម្រង់លេងមិនសូវល្អ ហើយក៏ផ្តល់ឪកាសអោយក្លឹប Newcastle សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Raphinha ជាជម្រើសក្នុងការមកជំនួសកន្លែងរបស់កីឡាករ Dembele ប៉ុន្តែទម្រង់លេងរបស់គាត់បានធ្លាក់នៅក្នុងរដូវកាលនេះ ដែលជាកីឡាករម្នាក់ក្នុងចំណោមក្រុមកីឡាករមួយចំនួនដែលលេងមិនបានល្អសម្រាប់ក្រុមលោក Xavi ហើយអ្នកគ្រប់គ្រងរូបនេះត្រូវបានគេរាយការណ៍ថាបានបាត់បង់ការអត់ធ្មត់ជាមួយខ្សែបម្រើស្លាបស្តាំរបស់គាត់៕
