បរទេស៖ ក្លឹប West Ham បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Eric Dier របស់ក្លឹប Tottenham Hotspur ដែលគាត់អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅខែមករានេះ។

អ្នកសារព័ត៌មាន David Ornstein ដែលបាននិយាយនៅក្នុងកម្មវិធី FIVE Insider បានអោយដឹងថា៖ “កីឡាករ Hugo Lloris បានចាកចេញទៅកាន់ក្លឹប LAFC ហើយ។ វាមិនបានទទួលនៅថវិកាណាមួយពីការផ្ទេរនេះទេ ប៉ុន្តែការផ្ទេរមួយនេះបានធ្វើអោយក្លឹបកាត់បន្ថយនៅការចំណាយលើប្រាក់ឈ្នួលរបស់គាត់ ដែលវាមានសារៈសំខាន់ពាក់ព័ន្ធនឹងបញ្ហា Financial Fair Play។ ពួកគេអាចនឹងធ្វើវិធីដូចគ្នានឹងទៅនឹងកីឡាករ Eric Dier ដែលនឹងផុតកុងត្រាជាមួយនឹងក្លឹបនៅរដូវក្តៅក្រោយ ខណៈគាត់មិនមែនជាផ្នែករបស់ផែនការក្លឹបនោះទេ”។
