បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Newcastle United ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធក្លឹប Stuttgart គឺកីឡាករ Serhou Guirassy។ ហើយពួកគេអាចនឹងចំណាយត្រឹមតែ ១៥លានផោនប៉ុណ្ណោះសម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។

ក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះដូចគ្នា ប៉ុន្តែកីឡាករហាក់មិនចង់ផ្ទេរទៅកាន់ក្លឹប Bayern នោះទេ ដោយសារតែគាត់មិនចង់ធ្វើជាខ្សែប្រយុទ្ធលំដាប់ទី២ បន្ទាប់ពី Harry Kane នោះទេ៕
