បរទេស៖ មានក្លឹបនៅ Premier League មានការចាប់អារម្មណ៍ទៅលើយុវជន Kian Breckin ដែលមានវ័យ ២០ឆ្នាំ ជាកីឡាកររបស់ក្លឹប Manchester City ខណៈពេលដែលក្លឹបបាននាំយកគាត់ត្រលប់មកពីការខ្ចីជើងរយៈពេលវែងវិញ។

ខ្សែបម្រើវ័យក្មេងរូបនេះបានមកចូលរួមជាមួយនឹងក្លឹប Manchester City កាលពីឆ្នាំ២០១៥ ហើយបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងក្រុមយុវជនរបស់ក្លឹប និងត្រូវបានដាក់អោយខ្ចីជើងទៅលើនៅក្លឹបលីគទី១ ក្នុងរដូវកាល ២០២៣-២៤នេះ ដើម្បីអោយគាត់ទទួលបានបទពិសោធន៍បន្ថែមទៀតនៅក្នុងក្រុមឈុតធំ៕