បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich នៅតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប Stuttgart នៅរដូវក្តៅខាងមុខ ហើយខាងក្លឹបមិនទាន់ធ្វើការពិផាក្សាជាមួយនឹងខាងកីឡាករនោះទេ។

វាត្រូវបានគេដឹងថាខ្សែប្រយុទ្ធ Guirassy មិនមានបំណង់ចង់ធ្វើជាខ្សែប្រយុទ្ធលំដាប់ទី២ នៅពីក្រោយកីឡាករ Harry Kane នោះទេ។ ក្រៅពីក្លឹបម្ចាស់ជើងឯក Bundesliga មួយនេះ ក៏មានក្លឹប Manchester United និង Tottenham Hotspur ក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ៕
