បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បញ្ជាក់អំពីការចុះហត្ថលេខាយកកីឡាករ Claudio Echeverri ក្នុងតម្លៃប្រមាណ ២០លានផោន។

ក្លឹប Man City បានធ្វើការប្រជែងជាមួយនឹងក្លឹបដូចជា PSG និង Barcelona ដើម្បីអាចចុះហត្ថលេខាយកខ្សែប្រយុទ្ធ River Plate រូបនេះ។ ខាងក្លឹប City នឹងបង់ប្រាក់ប្រមាណ ១២.៥លានផោន ទៅកាន់ក្លឹប River Plate និងប្រមាណ ៧.៧លានផោនផ្សេងទៀត អាស្រ័យទៅលើទម្រង់លេងរបស់កីឡាករ៕