បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tom Bogert បានអោយដឹងថាក្លឹប Colorado Rapids នៅលីគ MLS បានបញ្ចប់ការផ្ទេរយកអ្នកចាំទី Zack Steffen ពីក្លឹប Manchester City ហើយ។

អ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះ នឹងទៅចូលរួមជាមួយនឹងក្លឹបនៅអាមេរិក ដោយមានកុងត្រារយៈពេល ៣ឆ្នាំ និងមានជម្រើសក្នុងការពន្យានៅកុងត្រាថែមមួយឆ្នាំទៀត៕