បរទេស៖ ក្លឹប Newcastle ដែលចាប់អារម្មណ៍ចង់បានកីឡាករ Kalvin Phillips ពីក្លឹប Manchester City នៅខែមករានេះ ត្រូវបានរាយការណ៍ថាពួកគេត្រូវចំណាយប្រាក់ដើម្បីអាចចុះហត្ថលេខាយកកីឡាកររូបនេះបាន។

នេះបើយោងតាមការចេញផ្សាយរបស់ I Newspaper បានអោយដឹងថាក្លឹប Man City ទាមទារតម្លៃ ៥លានផោនសម្រាប់ការខ្ចីជើង ហើយបន្ថែម ៤០លានផោនទៀតសម្រាប់កាតព្វកិច្ចទិញផ្តាច៕