បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Antonio Silva របស់ក្លឹប Benfica នាខែមករានេះ។

កីឡាករដែលមានវ័យ២០ឆ្នាំរូបនេះ គឺត្រូវបានក្លឹប Manchester United និង Liverpool ចង់បាន ប៉ុន្តែខាងក្លឹប Chelsea បានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅលីគព័រទុយហ្គាល់ហើយ ដោយក្លឹប Benfica ទាមទារតម្លៃ ៨៧លានផង សម្រាប់ការផ្ទេរមួយនេះ៕