ក្លឹ​ប Arsenal កំពុង​ពិភាក្សា​នាំ​យក​កីឡាករ Marquinhos ពី​ក្លឹ​ប​បារាំង

0

ក្លឹ​ប Arsenal កំពុង​ពិភាក្សា​ជាមួយ FC Nantes ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Marquinhos ពី​ក្លឹ​ប​បារាំង​ក្នុង​ខែមករា​។

កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល U23 បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុម Ligue 1 ក្នុង​ខែសីហា សម្រាប់​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។

Marquinhos ដែល​ចុះហត្ថលេខា​ដោយ​ក្រុម​កាំភ្លើង​ធំ​នៅ​រដូវក្តៅ​ឆ្នាំ 2022 ក្នុង​កិច្ចសន្យា​រយៈពេល​វែង ឥឡូវនេះ​អាច​ត្រូវ​ត្រលប់​មក Emirates វិញ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ L’Équipe​។

ខ្សែបម្រើ​ស្លាប​វ័យ 20 ឆ្នាំ​រូប​នេះ​បាន​លេង​ឱ្យ​ក្រុម Arsenal ចំនួន 6 ប្រកួត​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Europa League លើ​ក្រុម FC Zurich បាន​មួយ​លើក​។

Mikel Arteta បាន​សាទរ Marquinhos បន្ទាប់​ពី​ការ​ប្រកួត​នោះ ហើយ​បាន​និយាយ​ថា​៖ «​គាត់​ជា​កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង គាត់​ពិបាក​ក្នុង​ការ​និយាយ​ភាសា​អងគ្លេស គ្រាន់តែ​ស្នាមញញឹម និង​អាកប្បកិរិយា​របស់​គាត់ គាត់​បាន​ទទួល​ការ​គោរព និង​ការ​កោតសរសើរ​ពី​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នេះ​។ វា​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​គាត់ ដោយសារ​គាត់​មិន​បាន​លេង​គ្រប់​នាទី​ជាមួយ​យើង ប៉ុន្តែ​យើង​នឹង​ផ្តល់​ឱកាស​ឱ្យ​គាត់ ខ្ញុំ​គិត​ថា​គាត់​សម​នឹង​ទទួល​បាន​វា​។ គាត់​ជា​កីឡាករ​ម្នាក់ ដែល​ត្រូវ​បន្ត​ការ​អភិវឌ្ឍ យើង​ត្រូវ​ផ្តល់​ពេលវេលា និង​ឱកាស​ដល់​គាត់​»៕