ក្លឹប Manchester United បានបង្កើតទំនាក់ទំនងជាមួយ RB Leipzig លើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner។
ខ្សែប្រយុទ្ធរូបនេះត្រូវផ្ដល់សេរីភាពក្នុងការចាកចេញពីក្លឹប Bundesliga បន្ទាប់ពីធ្លាក់ទម្រង់លេងក្នុងរដូវកាលនេះ។ Werner បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2020 ក្នុងតម្លៃប្រហែល 55 លានផោន។
ទោះជាយ៉ាងណាក៏ដោយ មុនពេលគាត់បានត្រលប់ទៅប្រទេសអាឡឺម៉ង់វិញ គាត់ស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុងការបង្ហាញខ្លួន 89 ប្រកួតនៅកីឡដ្ឋាន Stamford Bridge។ ខណៈពេលនេះកីឡាករក្រុម Man Utd មានការពិបាកយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ ហើយរកបានត្រឹមតែ 22 គ្រាប់តែប៉ុណ្ណោះសម្រាប់ 20 ប្រកួតក្នុងលីក។
យោងតាម Athletic បានបញ្ជាក់អោយដឹងថា Man Utd បើកការពិភាក្សាជាមួយ RB Leipzig ដើម្បីស្វែងរកលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Werner។ កីឡាករសញ្ជាតិអាឡឺម៉ង់អាចចុះហត្ថាលេខាក្នុងកិច្ចព្រមព្រៀងខ្ចីជើង ដែលសាកសមនឹង Man Utd ។
គួរបញ្ជាក់ឡើងវិញផងដែរក្លឹប Man Utd ធ្លាប់បានទាក់ទងជាមួយកីឡាករសញ្ជាតិអាឡឺម៉ងរូបនេះរួចមកហើយកាលពីឆ្នាំ 2020៕