យោងតាមកាសែត The Times បានអោយដឹងថា Arteta មានបំណងចង់ពង្រឹងក្រុមនៅខែមករា ហើយខ្សែប្រយុទ្ធថ្មីគឺជាផ្នែកមួយក្នុងចំណោមកីឡាករដែលត្រូវការចាំបាច់សម្រាប់ក្រុម។ ហើយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរកីឡាករ Ivan Toney របស់ Brentford ។
សម្រាប់ Brentford កំណត់តម្លៃចំនួន 80 លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ ។ ទោះជាយ៉ាងណាក៏ដោយ Brentford ហាក់ដូចជាមិនចង់បាត់បង់ Toney នោះទេ។
ការផ្លាស់ប្តូរណាមួយសម្រាប់ខ្សែប្រយុទ្ធថ្មីវាក៏អាស្រ័យលើការលក់ Eddie Nketiah ទោះបីជាខ្សែប្រយុទ្ធរូបនេះត្រូវបាន Arteta ពេញចិត្តក៏ដោយ ប៉ុន្តែក្លឹបបានត្រៀមខ្លួនក្នុងការលក់កីឡាកររូបនេះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ល្អក្នុងខែនេះ។
កីឡាករម្នាក់ទៀតនោះគឺ Victor Osimhen ដែល Arsenal បាននិងកំពុងតាមដាន ចំពេលដែលកីឡាករវ័យ ២៤ ឆ្នាំចង់ចាកចេញពីក្លឹប Napoli។ បន្ថែមពីលើខ្សែប្រយុទ្ធថ្មី Arteta ក៏ចង់ចុះហត្ថលេខាលើខ្សែការពារមួយរូបផងដែរ ទោះបីជាផែនការទាំងនោះនឹងត្រូវរារាំងដោយឧបសគ្គផ្នែកហិរញ្ញវត្ថុក៏ដោយ។
ការបន្តអវត្តមានរបស់ Jurrien Timber គួបផ្សំនឹងទម្រង់មិនស៊ីសង្វាក់គ្នារបស់ Oleksandr Zinchenko និង Takehiro Tomiyasu បានធ្វើឱ្យ Arsenal ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់យុវជន Ajax កីឡាករ Jorrel Hato៕