បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AS បានអោយដឹងថាក្លឹប Liverpool បានត្រៀមខ្លួនរួចរាល់ក្នុងការចេញមកប្រជែងជាមួយនឹងក្លឹប Manchester United ក្នុងការចុះហត្ថលេខាយកកីឡាករ Joshua Kimmich របស់ក្លឹប Bayern Munich។

កីឡាករ Kimmich ដែលមានកុងត្រាជាមួយនឹងក្លឹប Bayern Munich រហូតដល់ឆ្នាំ ២០២៥ ក៏បានស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹបអធិរាជស Real Madrid ចង់បានដូចគ្នា៕