បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Fabio Carvalho នឹងចាកចេញពីក្លឹប Liverpool ក្នុងលក្ខខណ្ឌខ្ចីជើងជាថ្មីម្តងទៀតនៅខែមករានេះ ក្រោយការវិលត្រលប់ពីការខ្ចីជើងនៅក្លឹប RB Leipzig។

ក្នុងនោះត្រូវបានគេដឹងថាមានក្លឹបជាច្រើនចង់បានគាត់ ហើយក្នុងនោះក៏មានក្លឹប Southampton ផងដែរ។ ក្លឹប Liverpool ចង់បានការធានាបាននៅពេលវេលាលេងសម្រាប់កីឡាករ Carvalho នៅពេលខ្ចីជើងទៅក្លឹបថ្មី ដោយសារគាត់ជាផ្នែកមួយនៃគម្រោងអនាគតរបស់ក្លឹបហង្សក្រហម៕
🚨🔴 EXCL: Fabio Carvalho will leave Liverpool on loan in January, not staying after being recalled back Leipzig loan.
❗️ Understand several clubs want him, including Southampton. #SaintsFC
Liverpool want game time assurances as Carvalho is part of the clubs future plans. pic.twitter.com/fTZEJVwAOz
— Fabrizio Romano (@FabrizioRomano) December 31, 2023