ខ្សែប្រយុទ្ធ Artem Dovbyk ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអង់គ្លេស

0

បរទេស៖ ក្លឹប Chelsea បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែនគឺកីឡាករ Artem Dovbyk ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹប Girona ក្នុងលីគអេស្ប៉ាញ។ តាមប្រភពរបស់​ The Sun បានអោយដឹងថាក្លឹបតោខៀវចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់ទីផ្សារដោះដូរនាខែមករានេះ ហើយ Dovbyk ជាគោលដៅអទិភាពរបស់ក្លឹប។

Dovbyk Girona 2023-24

កីឡាករ Divbyk បានដើរតួរយ៉ាងសំខាន់ក្នុងការជួយក្លឹប Girona អោយទទួលបានជ័យជំនះនៅ La Liga ដោយឈរនៅលំដាប់ទី២ នៅពីក្រោយដោយក្លឹប Barcelona និង Atletico Madrid។ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដែលបានមកចូលរួមជាមួយនឹងក្លឹប Girona កាលពីរដូវក្តៅពីក្លឹប​Dnipro-1 បានស៊ុតបញ្ចូលទី ១១គ្រាប់ និង assist ចំនួន ៥ដង ក្នុងចំណោម ១៧បរ្កួត។ សម្រាប់តម្លៃផ្ទេរបស់គាត់ត្រូវបានគេដឹងថាប្រមាណ ៣៩លានផោន ដោយ Dovbyk មានកុងត្រាជាមួយនឹង Girona ដល់ឆ្នាំ២០២៨៕