បរទេស៖ កីឡាករ Karim Benzema បានផ្ទេរទៅកាន់ Saudi Pro Leauge ដោយបានចូលរួមជាមួយនឹងក្លឹប Al-Ittihad ដោយមិនបានប្រៀងទុក ហើយធ្វើអោយមានការលើកឡើងថាគាត់នឹងលេងនៅអារ៉ាប៊ីសាអូឌីតតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះ នឹងបន្តលេងនៅមជ្ឈឹមបូព៌ា។ បន្ទាប់ពីទៅចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត កីឡាករ Benzema បានបង្ហាញខ្លួន ១៥ដងហើយ និងស៊ុតបញ្ចូលទីបាន ៩គ្រាប់។ ទម្រង់លេងរបស់គាត់បានជួបនឹងបញ្ហា ក្រោយទើបតែស៊ុតបញ្ចូលទី ១គ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួត ៤ដងចុងក្រោយនៅ Pro League៕