ផ្ទេរបានសម្រេចមែនពិត!! ប៉ុន្តែ Echeverri ត្រូវចាំមួយឆ្នាំទៀត ទើបមកលេងនៅ Man City បាន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Claudio Echeverri បានក្លាយជាកីឡាកររបស់ក្លឹប Manchester City ហើយ។ ឯកសារទាំងអស់ត្រូវបានដោះដូរគ្នារវាងក្លឹប City និង River Plate ដើម្បីធ្វើការបោះត្រា។

Manchester City eyeing Argentine teenager Claudio Echeverri

កីឡាករកើតឆ្នាំ ២០០៦ សញ្ជាតិអាហ្សង់ទីន នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប River Plate រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ហើយគាត់នឹងធ្វើដំណើរមកកាន់តំបន់អឺរ៉ុប។ កីឡាករ Echeverri បានចុះកុងត្រារយៈពេល ៦ឆ្នាំជាមួយនឹងក្លឹប Man City៕