បរទេស៖ អ្នកចាំទី Keylor Navas ដែលជាអតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Real Madrid បានរំលឹកថាគាត់បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Real Madrid នៅពេលដែលអ្នកចាំទី Thibaut Courtois ជួបបញហារបួស ACL កាលពីដើមរដូវកាល។

តាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានអោយដឹងថា អ្នកចាំទី Navas បានដាក់សំណើរក្នុងការត្រលប់ទៅលេងអោយក្លឹប Real Madrid វិញ ពេលដែល Courtois មានរបួស។ ទោះបីជាយ៉ាងណាខាងក្លឹប Real Madrid បានបដិសេធនៅសំណើរមួយនេះ ហើយជ្រើសរើសការនាំយកអ្នកចាំទីផ្សេងត្រលប់មកវិញ។

នៅពេលនេះអ្នកចាំទី Navas បានក្លាយជាអ្នកចាំទីដៃទី៣ របស់ក្លឹប PSG ដោយនៅពីក្រោយកីឡាករ Gianluigi Donnarumma និងកីឡាករ Arnau Tenas។ ទោះបីជា Navas មានប្រវត្តិយ៉ាងល្អជាមួយនឹងក្លឹបក៏ដោយ ប៉ុន្តែ Real Madrid សុខចិត្តធ្វើការខ្ចីជើងយកអ្នកចាំទី Kepa Arrizabalaga ពីក្លឹប Chelsea ដើម្បីធ្វើជាដោះស្រាយរបស់ពួកគេវិញ៕
