បរទេស៖ តារាឆ្នើម Raphael Varane របស់ក្លឹប Manchester United នឹងចាកចេញពីទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួនរដូវក្តៅ ដោយសារខាងក្លឹបបិសាចក្រហមបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគាត់។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបកំពុងមានបំណង់ចង់កាត់បន្ថយនៅកញ្ចប់ប្រាក់ឈ្នួល ដោយប្រាក់ឈ្នួល ៣៤ម៉ឺនផោនសម្រាប់ខ្សែការពាររូបនេះនឹងមិនផ្តល់អោយសម្រាប់កុងត្រាថ្មីនោះទេ នៅពេលដែលកុងត្រាបច្ចុប្បន្នផុតនាចុងរដូវកាលនេះ។ នេះមានន័យថា ប្រសិនជា Varane ចង់បានស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម គាត់ត្រូវតែកាត់បន្ថយនៅប្រាក់ឈ្នួលរបស់ខ្លួន៕