បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍អំពីគំនិតក្នុងការដោះដូរកីឡាករ Lukaku និងខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Juventus ជាថ្មីម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹបតោខៀវបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរបស់ Juventus ហើយចង់ធ្វើការដោះដូរ ដោយខាងក្លឹប Chelsea យល់ព្រមនឹងផ្តល់អោយនៅខ្សែប្រយុទ្ធ Lukaku ដែលកំពុងលេងខ្ចីជើងនៅ Roma សម្រាប់ការដោះដូរនេះ។

កីឡាករ Lukaku នឹងជាថ្មីមួយនៃការដោះដូរនេះ ជាមួយនឹងតម្លៃផ្ទេរមួយចំនួនទៀត ខណៈតម្លៃរបស់ខ្សែប្រយុទ្ធ Vlahovic គឺ ៥០លានអឺរ៉ូ៕