បរទេស៖ ក្លឹប Manchester United កំពុងពិចារណាទៅលើការផ្ទេរខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice នៅពេលទីផ្សារដោះដូរបើកនាខែមករាខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Christopher Michel អ្នកសារព័ត៌មានរបស់ Sport1 បានអោយដឹងថាកីឡាករខ្សែការពារវ័យ ២៣ឆ្នាំ គឺស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប United ហើយបើទោះបីជាក្លឹបមិនអាចយកគាត់បាននៅខែមករានេះ ក៏ពួកគេនឹងធ្វើការលើរឿងនេះម្តងទៀតនៅរដូវក្តៅក្រោយជាមួយនឹងតម្លៃផ្ទេរប្រមាណ ៣៥លានអឺរ៉ូ៕