បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TalkSPORT បានអោយដឹងថាក្លឹប Manchester City បានផ្តល់នៅភ្លើងខៀវដល់ខ្សែបម្រើ Kalvin Phillips ក្នុងការទៅចូលរួមជាមួយនឹងក្លឹប Newcastle ក្នុងលក្ខខណ្ឌខ្ចីជើង។ ម្ចាស់ជើងឯក Premier League មួយនេះបានធ្វើការយ៉ាងសកម្មទៅលើសំណើរផ្ទេរកីឡាករ Phillips នឹងបង្កើតនៅឪកាសដល់ក្លឹប Newcastle ក្នុងការចុះហត្ថលេខាយកគាត់។
ខាងក្លឹប Newcastle ប្រឈមមុខនឹងការមិនអាចបង្ហាញខ្លួនរបស់កីឡាករ Sandro Tonali ហើយចង់យក Phillips មកជំនួស ប៉ុន្តែដោយសារបញ្ហាហរិញ្ញវត្ថុធ្វើអោយពួកគេមិនអាចផ្ទេរយក Phillips ជាអច្ចិន្ត្រៃយ៍នោះទេ។
ការខ្ចីជើងកីឡាករ Phillips នាទីផ្សាដោះដូរខាងមុខ នឹងអាចផ្តល់ឪកាសមួយអោយគាត់ក្នុងការលេងព្រឹត្តិការណ Euro ២០២៤ ហើយនឹងជួយដល់ក្រុម Newcastle ទៀតផង៕