យោងតាមរបាយការណ៍បានឱ្យដឹងថា Real Madrid មានការព្រួយបារម្ភលើអ្នកចាំទី Kepa Arrizabalaga ហើយគាត់ទំនងជាត្រលប់ទៅ Chelsea នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ផុតកំណត់។
តោខៀវបានចំណាយ 71.6 លានផោន ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញនៅឆ្នាំ 2018 ប៉ុន្តែភាពមិនស៊ីសង្វាក់គ្នាបានធ្វើឱ្យគាត់ប្រឈមមុខនឹងការប្រជែងគ្នាជាមួយអ្នកចាំទី Edouard Mendy សម្រាប់ជម្រើស ១១ នាក់ដំបូង។
លោក Mauricio Pochettino បានចូលកាន់តំណែងជាគ្រូបង្វឹកនៅរដូវក្តៅនេះ ហើយបន្ទាប់ពីលក់ Mendy ទៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ahli គាត់ចង់ឱ្យ Arrizabalaga បន្តនៅ Stamford Bridge ប៉ុន្តែកីឡាករវ័យ 29 ឆ្នាំរូបនេះបានជ្រើសរើសចូលរួមជាមួយក្លឹប Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំរួចទៅហើយ។
ហើយឱកាសនេះក៏បានទៅលើអ្នកចាំទី Robert Sanchez ជាអ្នកចាំទីដៃទីមួយថ្មីរបស់ក្លឹប ប៉ុន្តែយោងតាមសារព័ត៌មានអេស្ប៉ាញ AS វាត្រូវបានគេរំពឹងថា Arrizabalaga នឹងធ្វើដំណើរត្រលប់ទៅ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ។
គួបញ្ជាក់ផងដែរថា Real Madrid បានចុះហត្ថលេខាខ្ចីជើង Arrizabalaga ក្នុងនាមជាកីឡាករជំនួសកីឡាករ Thibaut Courtois ដែលបានរងរបួស៕