ក្លឹប Manchester United ចង់បញ្ចូលកីឡាករ Johan Bakayoko ខ្សែបម្រើស្លាបរបស់ PSV ក្នុងបញ្ជីសម្រាំងរបស់ពួកគេ នៅមុនទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។
Erik ten Hag ចង់កែលម្អជម្រើសវាយលុករបស់គាត់នៅក្នុងទីផ្សារនាពេលខាងមុខ ហើយខ្សែបម្រើស្លាបរូបនេះត្រូវបានគេយល់ថា ជាគោលដៅកំពូលមួយរបស់ Man United។ ទោះជាយ៉ាងណាក៏ដោយ Sport1 រាយការណ៍ថា Man United កំពុងតែត្រួតពិនិត្យយ៉ាងដិតដល់លើកីឡាករ Bakayoko របស់ PSV ។
កីឡាករវ័យ 20 ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់របស់ PSV នៅរដូវកាលនេះ ដោយស៊ុតបាន 4 គ្រាប់ និង 13 Assists រហូតមកដល់ពេលនេះ។ Bakayoko បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយកាលពីរដូវក្តៅមុន ហើយ Brentford បានចរចាចុះហត្ថលេខាក្នុងតម្លៃ 38.5 លានផោន ប៉ុន្តែពួកគេមិនយល់ព្រម។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបែលហ្សិករូបនេះ បានបដិសេធឱកាសចូលរួមជាមួយ Brentford ដោយសារគាត់ចង់លេងពានរង្វាន់ Champions League។
ថ្លែងនៅដើមខែនេះគ្រូបង្វឹក PSV លោក Peter Bosz បានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថា Bakayoko នឹងអាចចូលរួមជាមួយក្លឹបកំពូលមួយនៅអឺរ៉ុប។
Bosz បានប្រាប់ The Athletic ថា៖ «ខ្ញុំចង់អោយគាត់ចូលរួមជាមួយក្រុមកំពូលនៅតំបន់អឺរ៉ុប។ នៅទីបញ្ចប់ Johan បាននិយាយថាគាត់ចង់ស្នាក់នៅ។ នេះជាឆ្នាំដំបូងរបស់គាត់ ក្នុងនាមជាកីឡាករដំបូង ហើយផ្នែកដ៏លំបាកបំផុត គឺភាពស៊ីសង្វាក់គ្នា។ Johan ពិតជាអស្ចារ្យណាស់ពេលប៉ះជាមួយ Arsenal»៕