បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីខ្សែប្រយុទ្ធ ២រូបនេះថា៖

“ខ្ញុំមានការជឿជាក់យ៉ាងខ្លាំងចំពោះ Hojlund និង Rashford ថាពួកគេអាចនឹងស៊ុតបញ្ចូលទីបានច្រើនគ្រាប់។ កាលពីឆ្នាំទៅ Rashford អាចស៊ុតបញ្ចូលទីបានយ៉ាងច្រើននៅពេលដែលគាត់កំពុងតែលេចធ្លោ។ គាត់នឹងអាចស៊ុតបញ្ចូលទីច្រើនគ្រាប់ទៀត ខ្ញុំច្បាស់ណាស់”៕