បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយអំពីកីឡាករដែលជួបបញ្ហារបួសមួយចំនួនថា៖
“កីឡាករ Lisandro Martinez និងកីឡាករ Casemiro មិនអាចជួយក្រុមបានទេរហូតដល់ពាក់កណ្តាលខែមករា ដែលពួកយើងរំពឹងទុកថាគាត់អាចត្រលប់មកវិញបាន។ កីឡាករ Mason Mount អាចនឹងត្រលប់មកវិញនៅខែមករាដែរ។ ខណៈ Maguire អាចនឹងត្រលប់មកជួយក្រុមលឿនបន្តិចបាន។ កីឡាករ Victor Lindelof មិនទាន់អាចមកជួយក្រុមបានទេ។ គាត់ទើបតែបញ្ចប់ការវះកាត់ ដូច្នេះគាត់នឹងត្រូវសម្រាក់ព្យាបាលប៉ុន្មានសប្តាហ៍ទៀត”៕