បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានបើកការពិភាក្សាទៅលើការចុះហត្ថលេខាយកកីឡាករ Jean Clair Todibo។

កីឡាករ Todibo គឺស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Spurs ចង់បាន ហើយវាមិនមានជាការងាយក្នុងការចរចាជាមួយនឹងក្លប OGC Nice នោះទេ ប៉ុន្តែការចរចាបានចាប់ផ្តើមហើយ ដោយកីឡាករជម្រើសបារាំងរូបនេះ ជាកីឡាករ Postecoglou ចង់បាន។
ក្នុងនោះ ត្រូវបានគេដឹងថាក្លឹប Spurs បានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករកាលពិពេលកន្លងមក ដើម្បីអាចធ្វើការបង្ហាញនៅផែនការរបស់ខ្លួនទៅកាន់កីឡាករ។ កីឡាករ Todibo ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Man Utd ចង់បានតាំងពីខែមិថុនា មកម្ល៉េះ៕