ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទលួច (លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤:១០នាទីទាបភ្លឺ ។

May be an image of 1 person, motorcycle, scooter and text

ជនសង្ស័យមានឈ្មោះ ឡូញ ជីវ័ន្ត ហៅ ភ័ស្ផ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda Lead ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1DC-7231 ដែលមានលេខតួ: 641384 លេខម៉ាស៊ីន: 0287892 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច)។

ជនរងគ្រោះមានឈ្មោះ សោម ចន្ធា ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក