សញ្ញា​វិជ្ជមាន​ពី​ការ​វិល​ត្រលប់​របស់ Kevin De Bruyne

0

ក្រុម Manchester City បាន​ធ្វើការ​ហ្វឹកហាត់​នៅ​កីឡាដ្ឋាន King Abdullah Sports City កាលពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ដែល​ពួក​គេ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Club World Cup​។

កីឡាករ Kevin De Bruyne បាន​ត្រលប់​ទៅ​ហ្វឹកហាត់​នៅ​មុន​ការ​ប្រកួត Club World Cup បន្ទាប​ពី​បាន​ខកខាន​ការ​បង្ហាញខ្លួន​រយៈពេល 4 ខែ​ជាមួយនឹង​របួស ACL​។ កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​នៅ King Abdullah Sports City កាលពី​យប់​ថ្ងៃ​ច័ន្ទ​ជាមួយ​មិត្ត​រួម​ក្រុម Man City​។

ប៉ុន្តែ Jeremy Doku និង Erling Haaland បាន​អវត្តមាន​ក្នុង​ការ​ហ្វឹកហាត់ ហើយ​អាច​នឹង​ខកខាន​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់ Man City ទល់​នឹង Urawa Red Diamonds នៅ​ថ្ងៃ​អង្គារ ជា​ការ​ប្រកួត​ដែល​ទំនងជា​នឹង​មក​ដល់​ឆាប់​ៗ​នេះ​ផង​ដែរ​សម្រាប់ De Bruyne ។

Man City បាន​រួម​បញ្ចូល​កីឡាករ​វ័យ 32 ឆ្នាំ​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ​សម្រាប់​ការ​ប្រកួត Club World Cup ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រំពឹង​ថា គាត់​បាន​ត្រឹម​រួម​ដំណើរ ខណៈ​ដែល​ក្រុម​មេឃ​ខៀវ​មាន​បំណង​ឈ្នះ​ពានរង្វាន់​ទី 5 នៅ​ឆ្នាំ 2023 និង​ទទួល​បាន​ពានរង្វាន់​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​។ គាត់​នៅ​តែ​មិន​អាច​លេង​បាន​នោះ​ទេ ប៉ុន្តែ​ការ​វិល​ត្រឡប់​របស់​គាត់​ទៅ​ហ្វឹកហាត់​គឺជា​សញ្ញា​វិជ្ជមាន​៕