ខ្សែប្រយុទ្ធ Harry Kane ក្លាយជាកីឡាករដែលរកបាន 20 គ្រាប់លឿនបំផុតនៅក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ខណៈដែល Bayern Munich បានយកឈ្នះក្រុម Stuttgart។
Kane រកបាន 20 គ្រាប់សម្រាប់ការប្រកួតពានរង្វាន់លីគក្នុង 14 ប្រកួត ដោយបំបែកកំណត់ត្រាចាស់ ដែលជាកំណត់ត្រាវីរបុរសរបស់ក្លឹប Hamburg កីឡាករ Uwe Seeler ដែលបានចំណាយពេល 21 ប្រកួតដើម្បីអាចរកបាន 20 គ្រាប់សម្រាប់ការបង្ហាញខ្លួនក្នុងរដូវកាលដំបូងនៅឆ្នាំ 1963-64។
ដោយឡែកខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City អាចសម្រេចបាន 20 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 22 ប្រកួតក្នុងឆ្នាំ 2020 សម្រាប់ក្លឹប Borussia Dortmund៕