បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester City កំពុងបន្តនៅសកម្មភាពទៅលើកិច្ចព្រមព្រៀងមួយដែលអាចឈានដល់ការផ្ទេរយកខ្សែបម្រើ Joshua Kimmich របស់ក្លឹប Bayern Munich។
អនាគតរបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះ នៅទឹកដី Allianz Arena ហាក់មានភាពមិនច្បាស់លាស់ ហើយបើតាមប្រភពមួយបានអោយដឹងថាគាត់បានស្ថិតនៅក្រៅការចាប់អារម្មណ៍របស់លោក Thomas Tuchel។ កុងត្រាបច្ចុប្បន្នរបស់ Kimmich ជាមួយនឹងក្លឹប Bayern Munich គឺបន្តដល់ឆ្នាំ២០២៥។ នេះបានជំរុញឱ្យ Man City ឈានទៅរកការចុះហត្ថលេខារបស់គាត់នៅរដូវក្តៅឆ្នាំ២០២៤៕