បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea បានធ្វើការតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារវ័យ ២៤ឆ្នាំរបស់ Torino គឺកីឡាករ Alessandro Buongiorno។
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានទទួលការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅ Serie A ដូចជា Inter Milan, Juventus និង Roma។

ប្រភពដដែរបានអោយដឹងថាក្លឹប Torino ធ្លាប់បានបដិសេធនៅសំណើរ ២៥លានអឺរ៉ូរបស់ក្លឹបមួយនៅអ៊ីតាលី ដែលមានន័យថាពួកគេចង់រក្សាទុកការផ្ទេរនេះ សម្រាប់ទទួលតម្លៃខ្ពស់ពីខាងក្លឹបនៅ Premier League។ កុងត្រារបស់ Buongiorno និងផុតនៅឆ្នាំ២០២៨ ហើយនឹងត្រូវបានដឹងថាក្លឹប Torino ត្រូវការតម្លៃប្រមាណ ៤០លានអឺរ៉ូសម្រាប់ការអនុញ្ញាតអោយកីឡាកររូបនេះចាកចេញពីក្លឹប៕