បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Tottenham Hotspurs បានកំណត់យកកីឡាករ Morato របស់ក្លឹប Benfica ជាគោលដៅអទិភាពរបស់ក្លឹប សម្រាប់យកមកពង្រឹងនៅតំបន់ការពាររបស់ខ្លួន។ ការចង់បានខ្សែការពាររូបនេះ ដោយសារតែកីឡាករ Micky van de Ven បានជួបនៅបញ្ហារបួសរយៈពេលវែង ដែលតម្រូវអោយក្លឹប Spurs ត្រូវការកីឡាករថ្មីមកពង្រឹងតំបន់ការពារ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរមួយនេះក៏បានជួបនឹងបញ្ហាហិរញ្ញវត្ថុផងដែរ ដោយលក្ខខណ្ឌផ្តាច់កុងត្រារបស់ Morato មានតម្លៃប្រមាណ ៦៨លានផោន។ ថ្វីបើតម្លៃនេះវាខ្ពស់ពិតមែន ប៉ុន្តែខាងក្លឹប Benfica បានបញ្ជាក់អំពីជំហរនាំការចរចាសម្រាប់ការផ្ទេរនេះ។ ក្លឹបនៅព័រទុយហ្គាល់មួយនេះកំពុងសម្លឹងរកការប្រមូលថវិកាបន្ថែម ក្រោយក្លឹបរបស់ខ្លួនបានធ្លាក់ចេញពីព្រឹត្តិការណ៍ Champions League លឿនពេក ដែលវាបានបង្កើតឪកាសអោយក្លឹប Tottenham អាចនឹងផ្ទេរយកបាននៅខ្សែការពារកណ្តាលរូបនេះ៕
