បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថាមានក្លឹបធំៗនៅ Premier League ដូចជា Liverpool, Chelsea និង Arsenal បានតាមដានទៅលើទម្រង់លេងរបស់កីឡាករ Jobe Bellingham របស់ក្លឹប Sunderland នៅពេលដែលក្លឹបបានទៅប្រកួតជាមួយនឹងក្លឹប Bristol City នាពេលកន្លងមក។

កីឡាករវ័យក្មេងរូបនេះកំពុងតែបង្កើតនៅការទាក់ទាញមួយយ៉ាងខ្លាំង ដោយបានចួលរួមស៊ុតបញ្ចូលទីទៅលើក្រុម Leeds ធ្វើអោយក្លឹប Sunderland ទទួលបានជ័យជំនះ និងបានបញ្ចប់នៅការប្រកួតមិនដែលចាញ់របស់ក្លឹប Leeds ចំនួន ៧ដងជាប់គ្នា។ ក្នុងនោះក្លឹប Tottenham Spurs និង Real Madrid ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់កីឡាករ Bellingham ផងដែរ៕