តារាវ័យក្មេងរបស់ Liverpool កីឡាករ Fabio Carvalho បានជូនដំណឹងដល់ក្លឹបរបស់គាត់ថា គាត់ចង់កាត់បន្ថយការខ្ចីជើងរយៈពេលខ្លីរបស់គាត់នៅ RB Leipzig។
ដំបូងឡើយ Carvalho បានចូលរួមជាមួយក្រុម Liverpool ខណៈដែលនៅតែជាក្មេងជំទង់ក្នុងឆ្នាំ 2022។ គាត់បានបង្ហាញខ្លួនចំនួន 21 លើកសម្រាប់ក្រុមហង្សក្រហម ប៉ុន្តែបានផ្លាស់ទៅប្រទេសអាឡឺម៉ង់នៅរដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីជើង។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះមិនមានឱកាសជាមួយ Leipzig ដូចដែលគាត់ចង់បាននោះទេ។ Carvalho លេងបានតែម្តងគត់ក្នុងលីក គាត់បានលេងសរុបត្រឹមតែ 39 នាទីប៉ុណ្ណោះនៅ Bundesliga ចាប់តាំងពីដើមខែតុលា។
យោងតាម 90min បានអោយដឹងថា Liverpool មានបំណងក្នុងការឱ្យ Carvalho ត្រឡប់មក Anfield នៅខែក្រោយ ជាជាងឃើញគាត់មិនស្ថិតក្រោមការពេញចិត្តរបស់ Leipzig៕