បរទេស៖ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ អាចនឹងចាកចេញពីក្លឹប Middlesbrough នៅរដូវក្តៅ។
ក្លឹប United អាចនឹងត្រូវប្រជែងនឹងក្លឹប Manchester City, Liverpool និង Tottenham ដែលបានចាប់អារម្មណ៍ទៅលើខ្សែបម្រើការពាររូបនេះដូចគ្នា។
នេះបើយោងតាមការចេញផ្សាយរបស់ The Mail បានអោយដឹងថាយុវជនដែលមានទេពកោសលម្នាក់នេះ បានបង្ហាញនៅភាពទាក់ទាញយ៉ាងខ្លាំងនៅក្លឹប Boro នៅប៉ុន្មានខែកន្លងមកនេះ។
ក្លឹបនៅ Premier League បានបញ្ជូនក្រុមការងារទៅតាមមើលកីឡាករ Hayden Hackney ក្នុងការប្រកួតជាមួយនឹងក្លឹប Bristol City មុននឹងគាត់ជួបបញ្ហារបួសសាច់ដុំ។
ក្លឹប Manchester ទាំង ២គឺមានតាមដាន់គាត់ ខណៈក្លឹប United បានបញ្ជាក់អំពីជំហរនៃការចង់បានគាត់។
អ្នកគ្រប់គ្រង់ Hackney គឺជាអតីតតារាឆ្នើមរបស់ក្លឹប United គឺលោក Michael Carrick ហើយក៏ជាអ្នកជួយអោយ Boro បានចំណាប់ថ្នាក់លេង ៤នៅ Championship កាលពីឆ្នាំទៅ។
កីឡាកររូបនេះបានចុះកុងត្រារយៈពេល ៤ឆ្នាំជាមួយនឹងក្លឹបកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែគាត់អាចនឹងចាកចេញ ប្រសិនជាក្លឹប Boro មិនអាចឡើងមកលេងនៅក្របខណ្ឌ Premier League នៅរដូវកាលក្រោយ។
ខ្សែបម្រើ Casemiro បានធ្លាក់នៅទម្រង់របស់ខ្លួន បើធៀបទៅនឹងទម្រង់លេងកាលពីរដូវកាលមុន មុននឹងគាត់ជួបបញ្ហារបួស។ ចំណែកកីឡាករ Sofyan Amrabat ក៏អាចនឹងខកខានក្នុងការផ្ទេរមកកាន់ United ជាអចិន្ត្រៃយ៍ដូចគ្នា៕