បរទេស៖ ក្លឹបនៅអាឡឺម៉ង់នៅតែចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងដដែរនៅខែមករានេះ។

ប៉ុន្តែជាមួយនឹងការជួបពិភាក្សាទៅលើការផ្ទេរមួយនេះ ក្លឹប Eintracht បានបញ្ជាក់ថាក្លឹបមិនអាចផ្តល់នៅប្រាក់ឈ្នួល ៥សែនផោនក្នុងមួយខែសម្រាប់កីឡាករវ័យ ២៦ឆ្នាំនោះទេ។
ក្លឹប Girona នៅខាងអេស្ប៉ាញក៏ចាប់អារម្មណ៍ទៅលើកីឡាករ Van de Beek ដូចគ្នា ខណៈក្លឹប Barcelona និង Juventus ក៏បានបញ្ជាក់អីការចង់បានគាត់ដូចគ្នា។
ហើយអតីតកីឡាករឆ្នើមរបស់ក្លឹប Ajax រូបនេះក៏ធ្លាប់ជិតបានផ្ទេរទៅកាន់ក្លឹប Real Sociedad កាលពីរដូវក្តៅកន្លងទៅនៅវិនាទីចុងក្រោយនៃទីផ្សារដោះដូរដូចគ្នា។

ក្លឹប Eintracht នៅតែមានការជឿជាក់ថានឹងអាចបញ្ចុះបញ្ចូល Van de Beek សម្រាប់ការផ្ទេរមួយនេះ។ ប៉ុន្តែបានយោងតាមការផ្សាររបស់លោក Christian Faulk របស់សារព័ត៌មាន Sport Bild បានអោយដឹងថាប្រាកខែប្រចាំឆ្នាំ ៦លានផោន គឺវាហួសទៅនឹងលទ្ធភាពរបស់ក្លឹបលំដាប់ទី ៧របស់ Bundesliga មួយនេះ។
កីឡាកររូបនេះមិនបានលេងទៀងទាត់អស់រយៈពេល ៣ឆ្នាំមកហើយនៅទឹកដី Old Trafford។ ដោយគាត់បានបង្ហាញខ្លួនតែ ១០ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន ហើយបន្ទាប់មកក៏ស្ថិតនៅកាន់តែឆ្ងាយអំពីជម្រើសទី១ ដោយទើបតែអាចលេងតែ ២ប្រកួតប៉ុណ្ណោះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Van de Beek នៅមានកុងត្រាជាមួយនឹង United ដល់ឆ្នាំ២០២៥។ ប៉ុន្តែមើលទៅកីឡាករ និងខាងក្លឹប ហាក់ព្រមព្រៀងគ្នាក្នុងការចែកផ្លូវ។ ដោយការចាកចេញនេះ ទំនង់នឹងកើតឡើងនៅខែមករានេះហើយ។
ក្រៅពីបញ្ហាប្រាក់ឈ្នូលនេះ ក៏នៅមានបញ្ហាមួយទៀតដែលត្រូវដាក់បញ្ចូលទៅក្នុងលក្ខខណ្ឌខ្ចីជើងនោះ គឺជម្រើសក្នុងការទិញផ្តាច់នៅរដូវក្តៅ៕