ក្លឹប Barcelona បានច្រានចោលការរំពឹងទុករបស់ Manchester United ក្នុងការដោះដូរកីឡាករ Jadon Sancho ជាមួយកីឡាករ Raphinha នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។ Man United បានបើកចំហរក្នុងការដោះដូរកីឡាករ Sancho នៅក្នុងទីផ្សារនាពេលខាងមុខ។
គួររំលឹកឡើងវិញដែរថា Man Utd បានចាយប្រាក់ចំនួន 73 លានផោន ក្នុងការចុះហត្ថលេខាលើកីឡាករក្លឹប Borussia Dortmund ប៉ុន្តែពេលនេះអនាគតរបស់គាត់នៅទឹកដី Old Trafford ហាក់ត្រូវបានបញ្ចប់ហើយ ក្រោយមានបញ្ហាជាមួយគ្រូបង្វឹក។
យោងតាមរបាយការណ៍នៅប្រទេសអេស្ប៉ាញបានបញ្ជាក់ថាក្លឹប Man United បានផ្តល់ Sancho ឲ្យទៅ Barcelona ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Raphinha។
ទោះបីជាយ៉ាងណាក៏ដោយ Mundo Deportivo បានរាយការណ៍ថា Barcelona បានច្រានចោលគំនិតនៃការចុះហត្ថលេខាលើ Sancho ខណៈដែលខ្សែបម្រើស្លាបរបស់ Man United មិនស្ថិតក្នុងផែនការរបស់ពួកគេទេ។ របាយការណ៍ក៏បានអះអាងដែរថា Raphinha មិនអាចចាកចេញពីក្លឹបក្នុងខែមករា ប៉ុន្តែពួកគេនឹងពិចារណាលើកីឡាកររូបនេះនៅរដូវក្ដៅ៕