Mikel Arteta មានសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សដែល Kai Havertz បានធ្វើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែគាត់ក៏សោកស្ដាយចំពោះការអវត្តមានរបស់កីឡាករ Granit Xhaka។
អ្នកចាត់ការក្រុម Arsenal មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាករសញ្ជាតិស្វីសចាកចេញនៅរដូវក្តៅ បន្ទាប់ពីគាត់រីករាយជាមួយនឹងរដូវកាលដ៏ល្អបំផុតរបស់គាត់ដែលមិនធ្លាប់មាននៅក្នុងក្លឹបអាជីព។
Arteta មានការសម្រេចចិត្តដ៏ធំមួយយ៉ាងមានប្រសិទ្ធភាព ដើម្បីជំនួស Xhaka ជាមួយការនាំយកកីឡាករ Kai Havertz លើកិច្ចព្រមព្រៀងតម្លៃ 65 លានផោនក្នុងគោលបំណងប្ដូរពីខ្សែប្រយុទ្ធទៅជាខ្សែបម្រើ ហើយបានសម្របខ្លួនទៅនឹងតួនាទីថ្មីរបស់គាត់បានយ៉ាងល្អ។
ទោះបីជាមានការប្រសើរឡើងគួរឱ្យកត់សម្គាល់របស់គាត់ក៏ដោយ Arteta បានសារភាពថាការបាត់បង់ Xhaka នៅតែធ្វើអោយពួកគេមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាង។
Arteta បានប្រាប់ Sky Sports ថា៖ «គាត់ជាកីឡាករដ៏ឆ្នើមសម្រាប់ពួកយើង។ ខ្ញុំក៏នឹកគាត់ដែរ ព្រោះខ្ញុំស្រឡាញ់កីឡាករដែលមានលក្ខណៈដូចគាត់»៕