បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Arsenal និង Liverpool បានធ្វើសកម្មភាពតាមដានទៅលើខ្សែការពារ Jeremie Frimpong របស់ក្លឹប Leverkusen។
កីឡាករវ័យ ២២ឆ្នាំ មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានអឺរ៉ូ ហើយគាត់ចាប់ផ្តើមទទួលការចាប់អារម្មណ៍ក្រោយការជោគជ័យរបស់ក្លឹប Leverkusen នៅក្នុងលីគអាឡឺម៉ង់នៅរដូវកាលនេះ។
តម្លៃផ្តាច់កុងត្រានេះនឹងផុតសុពលភាពនៅរដូវក្តៅនេះ ដែលធ្វើអោយគាត់មានឪកាសក្នុងការផ្ទេរចេញពីក្លឹប។ ទោះបីជាយ៉ាងណាកុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៨៕