Messi រំលឹករឿងមួយនេះ មុននឹងសម្រេចចិត្តផ្ទេរមក Inter Miami

0

បរទេស៖ Messi បានទៅចូលរួមជាមួយនឹងក្លឹប Inter Miami ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅ ក្រោយចាកចេញពីក្លឹប PSG។ សមាជិកម្ចាស់ពាន World Cup រូបនេះ បានធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់បាល់ទាត់នៅអាមេរិក ដោយបានជួយអោយឈ្នះ League Cup និងនាំមិត្តរួមក្រុមចាស់នៅ Barcelona កីឡាករ Jordi Alba និង Sergio Busquest មកកាន់ក្លឹប Inter Miami។ នៅពេលនេះកីឡាករ Messi បានបញ្ជាក់ផងដែរថាគាត់ធ្លាប់បានទទួលនៅសំណើរពីក្លឹបនៅ Saudi Pro League ហើយក៏ធ្លាប់ពិចារណក្នុងការផ្ទេរទៅកាន់មជ្ឈឹមបូព៌ាដូចទៅនឹង Ronaldo ផងដែរ។

Messi Ronaldo GFX

កីឡាករ Messi បានប្រាប់ទៅកាន់ Time ថា៖ “ជម្រើសទី១របស់ខ្ញុំ គឺការវិលត្រលប់ទៅកាន់ក្លឹប Barcelona វិញ ប៉ុន្តែវាមិនអាចទៅរួច។ ខ្ញុំបានព្យាយាមក្នុងការត្រលប់ទៅវិញ ហើយវាមិនអាចកើតឡើងបាន។ ហើយវាពិតណាស់ ដែលក្រោយមកខ្ញុំគិតយ៉ាងច្រើនអំពីការផ្ទេរទៅ Saudi League ជាកន្លែងដែលខ្ញុំស្គាល់ និងសំណើរដល់មានឥទ្ធិពលមួយ ដែលអាចធ្វើអោយលីគនេះក្លាយជាលីគដ៏សំខាន់មួយនៅពេលអនាគត។ វាជា Saudia Arabia ឫក៏ MLS ដែលសំណើរទាំង ២ គឺធ្វើអោយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង”។

Lioner-Messi

នៅពេលនេះ Messi កំពុងតែធ្វើការសម្រេច ក្រោយលីគ MLS របស់អាមេរិកបានបញ្ចប់ ប៉ុន្តែគាត់បានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងនៅកន្លែងហាត់ប្រាណ ក្នុងកំឡុងពេលនេះ។ តារាឆ្នើមរូបនេះនឹងត្រូវត្រលប់មកវិញ និងចូលរួមប្រកួត pre-season នៅថ្ងៃទី១៩ ខែមករា ជាមួយនឹង El Salvador។ ហើយ Messi ក៏អាចនឹងមានការចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Barca នៅពេលនោះ។ Luis Suarez ត្រៀមក្នុងការចូលរួមជាមួយគាត់នៅក្លឹប Miami ចំនួនមួយរដូវកាលប៉ុណ្ណោះ ហើយគាត់នឹងចូលនិវត្តន៍ដោយសារតែបញ្ហារបួសជង្គង់៕